បុរស៥នាក់កំពុងឋិតក្នុងបញ្ជីចម្រាញ់របស់ Norwich City ដើម្បីជំនួសលោក Farke
(BC-99)
Daniel Farke បានលាលែងពីតួនាទីជាអ្នកចាត់ការ Norwich នៅចុងសប្តាហ៍កន្លងទៅនេះបើទោះជាលោកបានជួយក្រុមឱ្យទទួលជ័យជម្នះជាលើកដំបូងនៅក្នុងក្របខ័ណ្ឌ Premier League នៃរដូវកាលនេះក៏ដោយ។
ក្រុមរហស្សនាម Canaries ស្ថិតនៅបាតតារាងដោយមានតែ ៥ ពិន្ទុស្មើជាមួយក្រុមអ្នកមានជាន់ថ្មី Newcastle តែប៉ុណ្ណោះ។ វាពិតជារឿងដ៏ភ្ញាក់ផ្អើលមួយនៅពេលដែលក្រុម Norwich បានប្រកាសពីការចាកចេញរបស់បុរសសញ្ជាតិ អាល្លឺម៉ង់ ដោយក្លឹបបានរាយការណ៍ថាវាជាការសម្រេចចិត្តអំពីអនាគតរបស់លោក Farke ។
ដើម្បីគេចពីតំបន់កាត់ចោល Norwich កំពុងស្វែងរកអ្នកចាត់ការថ្មីដែលពួកគេបានសម្រាំងឃើញអ្នកចាត់ការណ៍នាំមុខគេចំនួន៥រូបដែលមានដូចជាលោក Farank Lampard, Steve Bruce, Lucien Favre, Sam Allardyce និងលោក Kjetil Knutsen ដែលជាគ្រូបង្វឹករបស់ក្រុម Bodo Glimt pg ដែរ។