ថ្នាក់ដឹកនាំក្លិប នគរបាលជាតិ ប្រមូលថវិកាបានជាង២ពាន់ដុល្លារជូនកីឡាករ Booysen
ថ្នាក់ដឹកនាំក្លិបបាល់ទាត់នរគបាលជាតិ បន្តជួយជាថវិកាជូនដល់កីឡាករ Booysen Shane ដែលកំពុងសម្រាកព្យាបាលរបួសស្ទះសរសៃឈាមខួរក្បាល ។
ថ្នាក់ដឹកនាំក្លិបដែលបានបន្តជួយរួមមាន ÷
– ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រធានក្លឹបបាល់ទាត់នគរបាលជាតិ
– លោកឧត្តមសេនីយ៍ត្រី ជឹង ឃាងលី អនុប្រធានក្លឹប
– លោកអគ្គលេខាធិការក្លឹប ស្រី ចាន់ថា
– ក្រុមការងារ លោកគ្រូ កីឡាករខ្មែរ កីឡាករបរទេស នៃក្លឹបបាល់ទាត់នគរបាលជាតិ ទាំងអស់ បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន 2365 $ (ពីរពាន់បីរយហុកសឹបប្រាំដុល្លាអាមេរិក) ដើម្បីចូលរួមថ្លៃព្យាបាលជំងឺកីឡាករ Booysen Shane ។
មកដល់ពេលនេះស្ថានភាពជំងឺរបស់គាត់មានសភាពល្អប្រសើរច្រើនជាងមុន នឹងកំពុងតាមដានបន្តពីក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត ។ Booysen ជាកីឡាករឆ្នើមក្នុងក្លិប ប៉ូលិស ដែលតែងតែរកគ្រាប់បាល់បាន ហើយក្នុងរដូវកាលថ្មី ២០២១ រូបគេបង្ហាញខ្លួនបាន២ ប្រកួត រកបាន២គ្រាប់ ផងដែរ ៕