ផ្ដាច់ព្រ័ត្រ Carabao Cup នឹងមានអ្នកមើលផ្ទាល់៨ពាន់នាក់
ការប្រកួតដណ្តើមពាន Carabao Cup វគ្គផ្តាច់ព្រ័ត្ររវាងក្រុម Tottenham និង Manchester City នឹងមានអ្នកទស្សនាចូលរួមផ្ទាល់ចំនួន ៨០០០នាក់ បន្ទាប់ពីវាត្រូវបានគេបញ្ជាក់ថាជាព្រឹត្តិការណ៍សាកល្បងនៃការវិលត្រឡប់របស់អ្នកគាំទ្រយ៉ាងច្រើន។ សមាមាត្រនៃសំបុត្រនឹងត្រូវបានផ្តល់ជូនសម្រាប់ក្លិបទាំងពីរសម្រាប់ការប្រកួតនៅកីឡដ្ឋាន Wembley នាថ្ងៃទី២៥ ខែមេសា។
ចំនួនដែលនៅសល់នឹងត្រូវផ្តល់ជូនដល់ពលរដ្ឋក្នុងតំបន់ ។ លោក Rick Parry ប្រធានគ្រប់គ្រង English Football League បាននិយាយថា “វាជាព្រឹត្តិការណ៍ដ៏សំខាន់” ។
នៅថ្ងៃទី ១៨ ខែមេសា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup រវាងក្រុម Leicester City និង Southampton នឹងមានអ្នកគាំទ្រចំនួន ៤០០០នាក់ ខណៈការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៥ ឧសភានឹងស្វាគមន៍ទស្សនិកជនចំនួន២១០០០នាក់។ ការប្រកួតទាំងនោះក៏អាចសាកល្បងចំពោះអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ ថាតើអវិជ្ជមានឬអត់៕