ATM ចាញ់ Sevilla ធ្វើឲ្យ Real និង Barca ដេញកាន់តែកៀក
Atletico Madrid បានប្រកួតចាញ់ Sevilla ដោយលទ្ធផល០ទល់នឹង១ ធ្វើឲ្យពួកគេបន្ថយការនាំមុខលើកំពូលតារាង La Liga ថែមទៀត។ ខ្សែការពារ Acuna ឈរតែតតែបញ្ចូលទីតែម្នាក់ឯងពីការបញ្ជូនដោយ Jesus Navas ក្នុងនាទី៧០។
តាមពិតទៅ Oblak ក៏បានសង្គ្រោះការទាត់ពិន័យ១១ម៉ែត្ររបស់ Lucas Ocampos ម្ដងហើយ ក្រោយ Saul Niguez ធ្វើឲ្យ Ivan Rakitic ដួល។ Atletico Madrid មានឱកាសវាយបកមួយចំនួនដែរ តែមិនអាចសម្រេចទីបានដូចជាការទាត់ពី Mario Mermoso និង Angel Correa ជាដើម។ ឆ្លងកាត់ការប្រកួត២៩លើក Atletico Madrid មាន៦៦ពិន្ទុនាំមុខក្រុមលេខ Real Madrid ៣ពិន្ទុ។ ចំណែក Barcelona នឹងទៅលេខ២វិញ ហើយបន្ថយការនាំមុខមកត្រឹមមួយពិន្ទុ ប្រសិនបើពួកគេឈ្នះក្រុមលេខ១៦ Real Valladolid៕