Wolves គ្រោងយកគ្រូជនជាតិព័រទុយហ្គាល់ម្នាក់ទៀតជំនួសតំណែងលោក Nuno
Wolverhampton Wanderers កៀកនឹងតែងតាំងលោក Bruno Lage ជាអ្នកចាត់ការថ្មីជំនួសលោក Nuno Espirito Santo។
ពុំទាន់មានការព្រមព្រៀងណាមួយឡើយពីគ្រូបង្វឹកជនជាតិព័រទុយហ្គាល់វ័យ៤៥ឆ្នាំដែលបានចាកចេញពី Benfica កាលខែមិថុនា ឆ្នាំ២០២០ ក្រោយកាន់តួនាទីបាន១៨ខែ។
យ៉ាងណា លោក Lage បានហោះទៅអង់គ្លេសដើម្បីជួបពិភាក្សាជាមួយលោក Jeff Shi ដែលជាប្រធានក្លិប Wolves និងលោកនាយកបច្ចេកទេស Scott Sellars។
គ្រូបង្គោលចាស់ លោក Nuno បានចាកចេញពី Wolves កាលថ្ងៃអាទិត្យ ក្រោយដឹកនាំបាន៤រដូវកាល ដោយនាំក្រុមនេះឡើងទៅ Premier League កាលឆ្នាំ២០១៨។
លោក Lage ធ្លាប់ធ្វើគ្រូជំនួយនៅ Sheffield Wednesday និង Swansea ហើយក្រុមចុងក្រោយបង្អស់ គឺក្នុងនាមជាអ្នកចាត់ការតែម្ដង ដោយដឹកនាំ Benfica ឈ្នះជើងឯកលីគកំពូលព័រទុយហ្គាល់ ឆ្នាំ២០១៩។
គេដឹងថា ភ្នាក់ងារបាល់ទាត់ លោក Jorge Medes ស្ថិតក្នុងការសម្របសម្រួលដំណើរការចរចានេះ ដោយសារតែលោកក៏ជាភ្នាក់ងាររបស់លោក Nuno និងលោក Lage ដូចគ្នា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Fosun ដែលកាន់កាប់ក្លិប Wolves ក៏មានភាគហ៊ុន២០ភាគរយក្នុងក្រុមភ្នាក់ងាររបស់លោក Mendes ដែរ៕