ទីលានស្មៅ សិប្បនិម្មិត ក្រៅពីទីលានស្មៅធម្មជាតិ នៅស្តាតចាស់ ជិតប្រើប្រាស់បានហើយ
លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លើកឡើងអំពីដំណើរការសាងសងទីលានស្មៅ សិប្បនិម្មិត សម្រាប់ហ្វឹកហាត់ ក្រៅពីទីលានស្មៅធម្មជាតិកម្រិតស្តង់ដារ ដែលកំពុងដំណើរជិតរួចរាល់ ។
លោក ខូវ ឆាយ បានបញ្ជាក់ថា ទីលានស្មៅ សិប្បនិម្មិត សម្រាប់ហ្វឹកហាត់ ក្រៅពីទីលានស្មៅធម្មជាតិកម្រិតស្តង់ដារ បានធ្វើជិតរួចរាល់ហើយ ពោលនៅសប្តាហ៍ក្រោយនេះអាចប្រើប្រាសបានបណ្តើរៗហើយ ។ លោក បន្ថែម ទីលានស្មៅ សិប្បនិមិត្ម នេះគឺធ្វើនៅពីក្រោយបង្គោលទីទាំងសងខាង សម្រាប់ការហ្វឹកហាត់ទាំងឈុតធំ និង យុវជន ខណ: ទីលានស្មៅធម្មជាតិទុកសម្រាប់ប្រកួតផ្លូវការណ៍ ។
សូមបញ្ជាក់ថា កីឡដ្ឋានស្តាតចាស់បានប្តូរស្មៅចាស់ចោលទាំងអស់ហើយដាក់ស្មៅធម្មជាតិស្តង់ដានិងប្រព័ន្ធស្រោចទឹកដោយស្វ័យវិត្ត ។ ចំណែកខាងក្រោយទីលានប្រកួត ក៏មានធ្វើទីលានស្មៅសប្បនិមិត្តសម្រាប់កីឡាករហ្វឹកហាត់ផងដែរ ដែលអាចអាចរួចរាល់នៅសប្តាហ៍ក្រោយនេះ ។ ការជួសជុលនេះគ្រោងចំណាយថវិកាប្រមាណ ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយអាចនឹងរួចរាល់ក្នុងអំឡុងខែ កក្កដា ឆ្នាំ ២០២១ នេះ ។
ក្រុមបាល់ទាត់ TIFFY ARMY បានស្នើទៅសហព័ន្ធប្រកួតក្រៅដីទាំង អស់ក្នុងជុំទី១ ខណៈជុំទី២ អាចប្រើប្រាស់ទីលានផ្ទាល់ខ្លួនដែលមានស្មៅដ៏ស្រស់ស្អាតនេះបាន ៕