អតីតកីឡាករជម្រើសជាតិអង់គ្លេស Aaron Lennon ចូលនិវត្តន៍
អតីតកីឡាករជម្រើសជាតិអង់គ្លេស Aaron Lennon ចូលនិវត្តន៍ ក្នុងវ័យ៣៥ឆ្នាំ។
ខ្សែបម្រើល្បឿនលឿនរូបនេះធ្លាប់លេងនៅ Leeds United, Tottenham Hotspur, Everton និង Burnley។ គេក៏ធ្លាប់ជាប់ជម្រើសជាតិ២១ប្រកួត ដោយលេង World Cup បាន២ដង គឺឆ្នាំ២០០៦ និង២០១០។
Lennon ថ្លែងថា វាជាការសម្រេចចិត្តដ៏លំបាកមួយ តែត្រូវដល់ពេលហើយ ព្រោះចង់ចំណាយពេលវេលាជាមួយគ្រួសារ៕