ហ្វូតសាលកម្ពុជាបាន១ពិន្ទុពីប្រ៊ុយណេ ខណៈប្រកួតចុងក្រោយត្រូវឥណ្ឌូនេស៊ី
ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជាបានប្រកួតស្មើប្រ៊ុយណេ ២ទល់នឹង២ ក្នុងការប្រកួតទី៣របស់ខ្លួនប្រចាំពូល A នៃព្រឹត្តិការណ៍ AFF Futsal Championship 2022 នៅប្រទេសថៃ ថ្ងៃចន្ទ ទី០៤ ខែមេសា នេះ។
នេះជាការបានពិន្ទុលើកដំបូងសម្រាប់ក្រុមគោព្រៃខៀវពីការប្រកួត៣លើកកន្លងមក។ យ៉ាងណា កម្ពុជាបានអស់ឱកាសទៅកាន់វគ្គបន្តទៅហើយ ក្រោយចាញ់២ និងស្មើ១។ ប្រកួតចុងក្រោយ កម្ពុជាត្រូវប៉ះឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី០៦ ខែមេសា៕