Napoli យកអតីតគ្រូ CR7 នៅ Al Nassr ជាគ្រូបង្គោលថ្មី
Napoli បានប្រកាសតែងតាំង Rudi Garcia ជាគ្រូបង្គោលថ្មីជំនួសកន្លែងលោក Luciano Spalletti ដែលបានចាកចេញ។
លោក Rudi Garcia បានជួយ Lille ឈ្នះជើងឯក Ligue 1 ក្នុងរដូវកាល 2010/11។ ទោះជាយ៉ាងណា ឈ្មោះរបស់លោកត្រូវបានគេស្គាល់កាន់តែច្បាស់អំឡុងពេលគាត់នៅ Al Nassr ជាមួយ Cristiano Ronaldo។
គ្រូបង្វឹកជនជាតិបារាំងត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមេសា បន្ទាប់ពីមានលទ្ធផលមិនល្អនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។ យោងតាមសារព័ត៌មានអារ៉ាប៊ីសាអូឌីត វាគឺជា Ronaldo ដែលមានឥទ្ធិពលលើការដឹកនាំ និងធ្វើឱ្យលោក Garcia បាត់បង់ការងារ។
នៅលើបណ្ដាញសង្គម អ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់ប្រធានក្លិប Napoli ឡោក Aurelio de Laurentiis៕