Suarez “៖ Barca ចង់បំបែកបំបាក់ខ្ញុំពី Messi”
Luis Suarez យល់ឃើញាថា Barcelona សម្រេចចិត្តបញ្ចេញគេពី Camp Nou ដោយសារតែទំនាក់ទំនងល្អរបស់គេ និង Lionel Messi។
Suarez បានប្រាប់សារព័ត៌មានមួយថា “៖មានរឿងរ៉ាវតានតឹងជាច្រើននៅ Barca ។ ខ្ញុំបានព្យាយាមរកមូលហេតុដែលថាវាជាបញ្ហាហិរញ្ញវត្ថុ ឬបញ្ហាកីឡា។ ខ្ញុំមិនយល់ពីមូលហេតុដែល Barca សម្រេចចិត្តបែបនេះទេ។”
ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះបានបន្តទៀតថា “៖ខ្ញុំគិតថា Barca ចង់បំបែកខ្ញុំពី Messi ។ ប្រហែលជាការពិតដែលយើងពិតជាជិតស្និទ្ធធ្វើឲ្យពួកគេមិនសប្បាយចិត្ត។”
Suarez ត្រូវបាន Barca លក់ចេញពីបន្ទាប់ពីចំណាយពេល ៦ ឆ្នាំ។ ទង្វើនេះត្រូវបានគេនិយាយថា ពិតជាមិនសមរម្យឡើយ។
នៅថ្ងៃចុងក្រោយ អតីតខ្សែប្រយុទ្ធ Ajax Amsterdam និង Liverpool មិនត្រូវផ្ដល់ឱកាសចូលរួមហ្វឹកហាត់ទេ ហើយគេបានសម្រក់ទឹកភ្នែកយ៉ាងខ្លាំង។
Suarez បានបន្ថែមថា “៖ថ្ងៃទាំងនោះពិតជាលំបាកណាស់។ ខ្ញុំយំព្រោះខ្ញុំត្រូវឆ្លងកាត់រឿងអាក្រក់ជាច្រើន” ។
ដោយសារតែបែបនេះ សូម្បីតែ Lionel Messi ក៏ធ្លាប់និយាយថា Barca គួរតែធ្វើដាក់ Suarez ល្អជាងនេះ។
Suarez បន្ថែមថា គេក៏ធ្លាប់លើកឡើងគំនិតមួយចំនួនដែរ តែថ្នាក់ដឹកនាំមិនបានគោរពតាមការសន្យាឡើយ។
Suarez បន្ត “៖ខ្ញុំតែងតែប្រាប់ក្លិប ថាពួកគេត្រូវការខ្សែប្រយុទ្ធវ័យក្មេង ប៉ុន្តែ Barca មិនដែលទិញកីឡាករណាម្នាក់មកចូលរួមប្រកួតប្រជែងជាមួយខ្ញុំឡើយ។”