
AC Milan បង្ហាញទំហំខាតបង់ដោយសារជំងឺកូវីដ១៩
វិបត្តិជំំងឺកូវីដ១៩បានជំរុញក្លិបបាល់ទាត់កំពូលអ៊ីតាលី AC Milan ធ្លាក់ដល់ចំណុចពណ៌ក្រហមក្នុងរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមខែមិថុនាពោលខាតបង់ដល់ទៅ១៩៥លានអឺរ៉ូដែលជាទិន្នន័យច្រើនបំផុតមិនធ្លាប់មាន។
ដូចក្លិបបាល់ទាត់អឺរ៉ុបដទៃទៀត ម្ចាស់ជើងឯក UEFA Champions League ៧សម័យកំពុងតែដោះស្រាយរឿងប្រាក់ចំណូលធ្លាក់ចុះដោយសារតែការប្រកួតបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលវីរុស និងការសងប្រាក់វិញលើកិច្ចព្រមព្រៀងទូរទស្សន៍។
គណៈកម្មការ Serie A បានព្រមានកាលពីដើមខែនេះថា អង្គភាពនេះកំពុងស្ថិតក្នុងសភាពដួលរលំដោយសារបានបាត់បង់ប្រាក់ចំណូលជាង ៥០០ លានអឺរ៉ូ។
AC Milan បានរាយការណ៍ពីការខាតបង់ចំនួន ១៤៦ លានអឺរ៉ូក្នុងឆ្នាំហិរញ្ញវត្ថុមុន។
បច្ចុប្បន្ន AC Milan កំពុងតែឈរនៅលើកំពូលតារាងជាមួយ Atalanta ក្រោយចប់រដូវកាលមុនក្នុងចំណាត់ថ្នាក់លេខ៦ ពេលពួកគេបានរងនូវបម្រាមរយៈពេលមួយឆ្នាំមិនឲ្យចូលរួមការប្រកួតប្រជែងអឺរ៉ុបសម្រាប់ការរំលោភលើច្បាប់ហិរញ្ញវត្ថុ UEFA។
នៅក្រោម FFP ក្លិបត្រូវបានហាមឃាត់មិនឲ្យចំណាយច្រើនជាងប្រាក់ចំណូលដែលពួកគេរកបាន ហើយបទប្បញ្ញត្តិនេះត្រូវបានចងក្រងឡើងដើម្បីរារាំងក្លិបអ្នកមានមួយចំនួនពីការប្រើលុយទិញជ័យជម្នះ៕