
លន បញ្ញា ក្លាយជាម្ចាស់ខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ
គុនខ្មែរ លន បញ្ញា ក្លាយជាម្ចាស់ខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ រដូវកាលទី៤ ដោយបានយកឈ្នះ សូត្រ ខេវិន ក្នុងវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃសៅរ៍ ទី ១០ តុលា នេះនៅ សង្វៀន CNC ឬស្សីកែវ ។
ការប្រកួតពេញ៥ទឹកយ៉ាងស្វឹតស្វាញ ចៅក្រមបានផ្តល់ពិន្ទុអោយ លន បញ្ញា ឈ្នះដាច់លើ សូត្រ ខេវិន ។ កូនសិស្សលោក ធន់ សុភា ទទួលបានខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ២៤លានរៀល ៕