
បូរ៉ា ទំលាក់ វាន់ថង ឡើងជួប មករា ដណ្តើមជើងឯកក្រុមទី១ ខ្សែក្រវាត់គោជល់
ឃីម បូរ៉ា បានយកឈ្នះ ឈុត សេរីវាន់ថង ទាំងប្រផិតប្រផើយ ក្នុងការប្រកួតកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ ជើងឯកប៉ះគ្នា ក្រុមទី១ កាលពីថ្ងៃ សៅរ៍ សប្ដាហ៍នេះ ។
ការប្រកួតយ៉ាងជក់ចិត្តរវាងកីឡាករទាំងពីរពិតជាធ្វើអោយអ្នកគាំទ្រសរសើរអំពីការចេញអាវុធធ្ងន់ៗ និងប្រឹងប្រែងអស់ពីសមត្ថភាពពេញ៥ ទឹក ។ លទ្ធផលចៅក្រម ២ រូបបានអោយ រាហ៊ូមាស ជាអ្នកឈ្នះ ខណ:៣រូបផ្សេង ទៀតបានផ្តល់អោយ នាគមាន ជាអ្នកឈ្នះ ដូចនេះ ឃីម បូរ៉ា ជាអ្នកឡើងទៅជួប តាញ់ មករា ក្នុងវគ្គផ្តាច់ព្រ័ត្រ ។
ឃីម បូរ៉ា និង តាញ់ មករា គ្រោងនឹងប៉ះគ្នានៅចុងខែ តុលា នេះដើម្បីរកជើងឯកក្នុងក្រុមទី១ ហើយបន្តទៅប៉ះ ជើងឯកក្រុមទី២ ក្នុងការដណ្ដើមខ្សែអ្នកតស៊ូគុនខ្មែរ គោជល់ ជើងឯកប៉ះគ្នា រដូវកាលទី២ អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ ៕