ឈុត សេរីវ៉ាន់ថង ដណ្តើមបានទឹកប្រាក់មួយលានរៀលចំថ្ងៃខួបកំណើតរបស់ខ្លួន(មានវីដេអូសំភាសន៍)
ក្រោយពីផ្អាក់ឡើងសង្វៀនប្រកួតជាច្រើនខែ ដោយទុកពេលវេលាប្រឡងបាក់ឌុប នៅពេលនេះ ឈុត សេរីវ៉ាន់ នៅតែប្រកួតបានល្អដូចដើមដោយអាចប្រកួតឈ្នះខ្លាចាស់ ទួនប៉េ នៅលើសង្វៀនខារ៉ាបាវហើយក៏ទទួលបានទឹកប្រាក់១លានរៀល ហើយទឹកប្រាក់និងជ័យជំនៈមួយនេះក៏ជាកាដូចំថ្ងៃខួបកំណើតរបស់ វ៉ាត់ថង ១៨ឆ្នាំចូល១៩ឆ្នាំផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយចប់ការប្រកួត ឈុត សេរីវ៉ាន់ថង ក៏បាននិយាយក្នុងកិច្ចសំភាសន៍ជាមួយលោក ស៊ីថូ ណាថាន់ ប្រធានកីឡា CBS ដែរថា៖ ទួនប៉េ ពិតជាអ្នកប្រដាល់ខ្លាំង ព្រោះនេះគឺជាជ័យជំនៈឈ្នះទាំងពិបាក តែទោះបីជាយ៉ាងណា អ្នកស្រុកឯកភ្នំ ខេត្តបាត់ដំបងរូបនេះ ក៏បានអរគុណទៅកាន់ទស្សនិកជនដែលតែងតែនិយមគាំទ្ររាល់ការប្រកួតរបស់គេផងដែរ។
ជាមួយគ្នានេះលោក ឈុត សេរី ដែលជាឪពុករបស់ វ៉ាន់ថង ក៏បានសូមអភ័យទោសដល់ទស្សនិកជនផងដែរ ដោយលោកមិនអោយកូនរបស់លោកប្រកួតបុកជាមួយ ទួនប៉េ ដោយលោកគ្រាន់តែអោយ វ៉ាន់ថង បុកមួយៗនិងវ៉ៃយកឈ្នះពិន្ទុតែប៉ុណ្ណោះ ព្រោះកូនរបស់លោកនៅមិនទាន់មានស្ទុះដូចដើម៕(មានវីដេអូសំភាសន៍)