លន បញ្ញា នឹងប្រកួតលើប្រភេទទំងន់៦៣.៥គីឡូក្រាមវិញ ក្រោយចប់ប្រកួតដណ្តើមខ្សែក្រវ៉ាត់នៅPNN
បន្ទាប់ពីប្រកួតចាញ់កីឡាករថៃ លីងលំ ក្នុងវគ្គផ្តាច់ព្រ័ត្រជុំទី២នៃកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ លន បញ្ញា បាននិយាយដោយមិនលាក់លាមនៅលើសង្វៀនថា រូបគេពិតជាទទួលស្គាល់ថាចាញ់ពិន្ទុកីឡាករថៃមែន មូលហេតុគឺគ្មានកំលាំងពេញដើម្បីប្រកួត ស្របពេលដែល លីងលំ បានវ៉ៃឲ្យ រូបគេត្រូវលោកអាជ្ញាកណ្តាលរាប់ម្តងក្នុងទឹក២ គឺរិទ្ធតែធ្វើឲ្យកំលាំងរបស់គេធ្លាក់ជាងនេះទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បច្ចុប្បន្ននេះគីឡូពិតរបស់កូនសិស្សលោកគ្រូ ធន់ សុភា គឺ៦៥ទៅ៦៦ ដូច្នេះត្រូវព្យាយាមសម្រក់៥ទៅ៦គីឡូ បានធ្វើ បញ្ញា បាត់បង់កំលាំងច្រើនគួបផ្សំនឹងព្យាយាមលេបថ្នាំផ្សះដើម្បីព្យាបាលមុខរបួសទៀតនោះ បានធ្វើឲ្យអ្នកស្រុកខេត្តព្រៃវែងមួយនេះទទួលត្រឹមចំណាត់ថ្នាក់លេខ២ តែនៅមានភារកិច្ចប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាករ សុខ សាវិន នៅស្ថានីយ៍ទូរទស្សន៍ PNN មួយរោងទៀតក្នុងខែនេះ។
ក្រោយពីបញ្ចប់បេសកម្មប្រកួតរបស់ខ្លួនហើយ លន បញ្ញា បាននិយាយថា រូបគេនឹងឈប់ប្រកួតលើប្រភេទទំងន់៦០ទៀតហើយ ពោលគឺប្រកួតលើប្រភេទទំងន់៦៣.៥គីឡូក្រាមវិញ ដើម្បីឲ្យមានស្ទុះប្រកួតជាងនេះ៕