
ហង្ស សឿន ត្រូវបង្ហាត់កីឡាករ៦រូបទៅប្រកួតលក្ខណៈ Kickboxing នៅស៊ីហ្គេម

ហង្ស សឿន
សហព័ន្ធបានតែងតាំងលោកគ្រូបង្វឹកនៃក្លិបឆ័ត្រយោង៩១១ ហង្ស សឿន ធ្វើជាគ្រូបង្វឹកប្រដាល់វិញ្ញាសារ Kickboxing ដល់កីឡាករខ្មែរចំនួន៦រូបត្រៀមចេញទៅប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីក្នុងអំំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ។
កីឡាករដែលបានជ្រើសរើងរួមមាន ឡៅ ចន្ទ្រា ប្រកួតទម្ងន់ ៦៩ , ផល សោភ័ណ្ឌ ប្រកួត ៦៣.៥ , សុខ សាវិន ប្រកួត ៦០ , អេលីត ចម្រើន ប្រកួត ៥៧ , ខេម ចាន់ ប្រកួត ៥៤ និង ហ៊ីម សេរី ប្រកួត ៥១ គីឡូក្រាម ។ សូមបញ្ជាក់ថា នេះជាលើកទីមួយ ដែលស៊ីហ្គេមបានបញ្ចូលវិញ្ញាសារ Kickboxing ដាក់អោយប្រកួត ខណៈវិញ្ញាសារគុនខ្មែរក៏សហព័ន្ធកំពុងចម្រាញ់ត្រៀម កីឡាករទៅចូលរួមផងដែរ ៕

ហ៊ីម សេរី ឈ្នះថៃ Phetchphaman Petchkiatpetch ទឹក២

ខេម ចាន់ និង មឿន ស៊ុនថង (ថៃ)

អេលីត ចំរើន

សុខ សាវិន

ផល សោភ័ណ្ឌ

ឡៅ ចន្រ្ទា