
Ultimate Pro Boxing របស់សហព័ន្ធប្រដាល់សកលកម្ពុជានឹងមានឡើងវិញដើមខែតុលា
កម្មវិធីប្រដាល់សកលអាជីព នេះមានឈ្មោះថា «ULTIMATE PRO BOXING 2022» នឹងប្រជុំដោយកីឡាករ កីឡាការិនីឆ្នើមៗ មានសក្ដានុពល។
ការប្រកួតនេះនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងអនុញ្ញាតឲ្យអ្នកគាំទ្របានចូលរួមទស្សនាដោយផ្ទាល់ផងដែរ និងដំណើរការ ២សប្តាហ៍ម្ដងក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិប្រដាល់សកលត្រៀមដណ្ដើមមេដាយជូនជាតិសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួររំឭកថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅប្រទេសវៀតណាម ក្នុងខែឧសភា ឆ្នាំ២០២២ កន្លងទៅ កីឡាករកម្ពុជា អ៊ុង ភារាក់ និង ហ៊ុន គឹមហៀង ទទួលបានមេដាយប្រាក់ ខណៈកីឡាករ សៅ រង្សី, និងកីឡាការិនី វី ស្រីស្រស់ ទទួលបានមេដាយសំរឹទ្ធ៕