
Leicester បដិសេធសុំទិញ Fofana ជាលើកទី៣
Leicester បានបដិសេធសំណើជាលើកទី៣របស់ Chelsea ដែលចង់ទិញ Wesley Fofana ក្នុងតម្លៃចន្លោះ៦០ទៅ៧០លានផោន។
គេដឹងថា ការចង់ទិញខ្សែការពារវ័យ២១ឆ្នាំបានបូកលក្ខខណ្ឌដែល Leicester គិតថា មិនច្បាស់ ហើយក្រុមដែលមិនទាន់ឈ្នះនៅ Premier League រដូវកាលនេះមួយនេះក៏ចង់លក់ដូចគ្នា។
Leicester អាចនឹងលក់ខ្សែការពាររូបនេះ បើអាចទទួលបានតម្លៃ៨០លានផោន។
ដោយឡែក Chelsea បានចំណាយ១៧០លានផោនហើយអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ហើយថ្មីៗនេះបានដាក់សំណើទិញខ្សែប្រយុទ្ធ Anthony Gordon ពី Everton តែត្រូវបានបដិសេធ៕