
គ្រូបង្គោលឆេកលាឈប់ ក្រោយបានកៅអីទៅ Euro 2024
លោក Jaroslav Silhavy បានលាលែងពីតំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិឆេក បន្ទាប់ពីទទួលបានកៅអីសម្រាប់ Euro 2024។
Silhavy វ័យ៦២ឆ្នាំបានចូលកាន់តំណែងក្នុងខែកញ្ញា ឆ្នាំ ២០១៨ ហើយបានដឹកនាំឆេកឡើងដល់វគ្គ៨ក្រុម Euro 2020 ។
សាធារណរដ្ឋឆេកបានទៅលេង Euro ក្រោយឈ្នះក្រុមម៉ុលដូវ៉ា ៣-០ កាលពីថ្ងៃចន្ទ។
ក្រោយការដឹកនាំរបស់លោក Silhavy ឆេកទទួលបានជ័យជម្នះចំនួន២៦អំឡុងពេលដឹកនាំ៥៦ និងស្មើ១០ ចាញ់ ២០ ហើយបានដឹកនាំក្រុមបានលេខ២ក្នុងពូល E អំឡុងយុទ្ធនាការជម្រុះ Euro 2024៕