
Rio Ferdinand ថាបើ Rashford ជួបបញ្ហាផ្លូវចិត្តនោះអាចពិបាក
ខ្សែប្រយុទ្ធ Marcus Rashford បានបើកចិត្តក្នុងការចាកចេញបន្ទាប់មិនសប្បាយចិត្តនៅរដូវកាលនេះ។ ក្នុងនោះក្រោមការដឹកនាំរបស់លោក Ralf Rangnick Rashford តែងតែឋិតនៅជាកីឡាករបម្រុង សម្រាប់តំបន់ប្រយុទ្ធ។
យ៉ាងណាមិញថ្លែងនៅលើបណ្ដាញសង្គមពី Rio Ferdinand បាននិយាយថា “ប្រសិនបើនោះជាការពិតវាពិតជាពិបាក លោកបានឃើញបែបនេះដែរ ហើយ Rashford គេលេងមិនបានល្អមួយរយៈមកហើយគេមើលទៅមិនសប្បាយចិត្តនៅ Man United នៅពេលនេះទេ។ ខ្ញុំមានអារម្មណ៍ថាដូចជាគេកំពុងមានសម្ពាធ ខ្ញុំបានឃើញវាច្រើនសប្តាហ៍មកហើយ” ។
Rashford រដូវកាលនេះស៊ុតបានត្រឹមតែ៤គ្រាប់តែប៉ុនណ្ណោះចាប់តាំងពីឆ្នាំ ២០១៥ វាជាស្ថិតិដ៏ទាបបំផុតសម្រាប់គេ៕
-Monsoon-