អ៊ុយរុយហ្កាយ ទឹកភ្នែកដោយសារ ប៉េរ៉ូ ស៊ុតបាល់ថែមម៉ោង១១ម៉ែត្រ (មានវីដេអូ)
រឿងដែលនឹកស្មានមិនដល់ទីបំផុតអាចកើតឡើងបានមែន បន្ទាប់ពីក្រុមម្ចាស់ជើងឯក១៥សម័យ អ៊ុយរុយហ្គាយ បានជ្រុះចេញពីព្រឹត្តិការ Copa America ដោយសារតែបាល់ប៉េណង់ទីចាញ់ ប៉េរ៉ូ ៥ទល់៤។ ជាមួយគ្នានោះខ្សែប្រយុទ្ធរបស់ក្រុម Barcelona គឺ Suarez បានស្រក់ទឹកភ្នែក ក្រោយពីខ្លួនស៊ុតបើកឆាកប៉េណាល់ទីកាត់សេចក្ដីមិនចូល ធ្វើឱ្យក្រុមអ៊ុយរុយហ្គាយធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ Copa America ។
អ្វីដែលសំខាន់ជាងនេះគឺ ក្រុមអ៊ុយរុយហ្គាយ ហាក់មិនមានសំណាងតែម្ដង ព្រោះថា Cavani និង Suarez នេះ សុទ្ធតែស្វែងរកគ្រាប់បាល់បានដូចគ្នា ព្រោះថានៅពេលដែលស៊ុតបញ្ជូលទីបានសម្រេច ប៉ុន្តែក្រោយពីអាជ្ញាកណ្ដាលត្រួតពិនិត្យ VAR ទៅ គ្រាប់បាល់នោះបែរទៅជាគ្រាប់បាល់គ្មានន័យទៅវិញ។ សរុបមកព្រឹត្តិការ Copa America 2019 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ ប្រេស៊ីល ជួប អាហ្សង់ទីន និង ឈីលី ជួប ប៉េរ៉ូ៕
មានវីដេអូ….