Benzema ក្លាយជាកីឡាករចាស់ជាងគេរកបានហ៊ែតទ្រីកនៅ UCL
ស្ថិតក្នុងវ័យ៣៤ឆ្នាំ និង៨០ថ្ងៃ Karim Benzema ជាកីឡាករចាស់ជាងគេដែលធ្វើបានហ៊ែតទ្រីកនៅ UEFA Champions League។
ខ្សែប្រយុទ្ធបារាំងខាងលើរកបាន៣គ្រាប់ម្នាក់ឯងក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UCL ដែល Real Madrid ឈ្នះ Paris Saint Germain ៣ទល់នឹង១។
គ្រាប់បាល់របស់ Benzema កើតឡើងក្នុងនាទី៦១, ៧៦ និង៧៨ ក្រោយ Kylian Mbappe បើកការនាំមុខមុនឲ្យ PSG ក្នុងនាទី៣៩។ កាលជើងទី១ដែល PSG ឈ្នះ១ទល់នឹង០ ក៏រកបានដោយ Mbappe ដែរ។
មិនតែប៉ុណ្ណោះទេ អតីតកីឡាករ Lyon រកបានគ្រាប់បាល់បញ្ចូលទីនៅ UCL ១៨ឆ្នាំជាប់គ្នា ពោលពីឆ្នាំ២០០៥ដល់២០២២។
សរុបទាំង២ជើង ក្រុមអធិរាជសឈ្នះ PSG ៣ទល់នឹង២ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ៕