CR7 ខកខានរកគ្រាប់បាល់៦ប្រកួតជាប់គ្នាឲ្យ Man UTD
Cristiano Ronaldo មិនអាចរកគ្រាប់បាល់បញ្ចូលទីសាជាថ្មីទៀតហើយ ដោយសរុបមក គឺ៦ប្រកួតជាប់ៗ ខណៈ Manchester United បានត្រឹមស្មើ Southampton ១ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
នេះជាលើកទី១ ចាប់តាំងពីខែមករាឆ្នាំ២០០៩ ដែលខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ មិនអាចសម្រេចទីបានដល់ទៅច្រើនប្រកួតបែបនេះ។
ក្នុងការប្រកួតស្មើ Southampton ១ទល់នឹង១ Ronaldo ប៉ះបាល់បាន៣៣ដង និងបញ្ជូន១០ដង មានឱកាស shots on target ២ដង តែមិនអាចរកគ្រាប់បាល់បាន។
គិតត្រឹមពេលនេះ គេរកបាន៨គ្រាប់នៅ Premier League ពីការប្រកួត១៩ដង៕