អ្នកសារព័ត៌មានបារាំងម្នាក់ថា Neymar គួរតែប្ដូរអាជីពទៅបង្ហាញម៉ូដវិញទៅ
Neymar ទទួលបានការរិះគន់យ៉ាងខ្លាំងពីអ្នកសារព័ត៌មានបារាំងម្នាក់ គឺលោក Daniel Riolo ក្រោយ Paris Saint Germain ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ដោយចាញ់ Real Madrid ៣ទល់នឹង២ សរុបទាំង២ជើង។
“Neymar ជាក្លូន។ ដេញគេចេញទៅ។ គេមិនមែនជាកីឡាករទៀតទេ។” នេះជាការលើកឡើងរបស់លោក Daniel Riolo តាមរយៈ RMC Channel។
លោក Riolo បន្តថា “៖ Neymar ទៅដើរម៉ូដវិញទៅ មិនបាច់ប្រឹងហាត់នាំតែហត់អីទេ។ មើលកាលខែ៧ឆ្នាំមុនទៅមើល៍ គេទៅលេងបៀរឯណោះទៅវិញ។ ឈប់ទៅ ទៅដើរម៉ូដល្អជាង មិនបាច់លេងទៀតទេ។”
Neymar មិនបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមពេលកីឡាករ PSG ឯទៀតកំពុងលេង press ធ្វើឲ្យ Modric ឆក់ឱកាសនាំឲ្យ Benzema អាចទាត់បញ្ចូលទីគ្រាប់ទី២បាន។
អ្នកសារព័ត៌មានខាងលើនិយាយថា Neymar អត់ចេះរៀបចំមុន។
យ៉ាងណា អ្នកគាំទ្រមួយចំនួនមិនបានគិតដូចលោក Riolo ទេ ហើយថា អ្នកសារព័តមានរូបនេះគិតតែបន្ទោស Neymar។ កីឡាករមួយចំនួនទៀតក៏លេងមិនល្អដែរ ដូចជា Lionel Messi, ប្រធានក្រុម Marquinhos និងអ្នកចាំទី Gianluigi Donnarumma ជាដើម៕