Inter Milan ឡើងផ្ដាច់ព្រ័ត្រ UCL
Inter Milan បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល១៣ឆ្នាំ។
ក្រុមជើងឯកឆ្នាំ២០១០ បានបន្តឈ្នះ AC Milan ១ទល់នឹង០ ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ដោយ Lautaro Martinez ជាអ្នករកគ្រាប់បាល់បញ្ចូលទី។ កាលជើងទី១ Inter បានយកឈ្នះ AC ០ទល់នឹង២។
ក្រុមលោក Simone Inzaghi នឹងត្រូវជួបក្រុមឈ្នះរវាង Manchester City និង Real Madrid សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា នាកីឡដ្ឋានអ៊ីស្តង់ប៊ុល៕