ក្រុមបាល់ទាត់នារីវៀតណាមទទួលបានប្រាក់ឧបត្ថម្ភជាង១៥ម៉ឺនដុល្លារក្រោយ
ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមទទួលបានការឧបត្ថម្ភជាង ១៥ ម៉ឺនដុល្លារក្រោយឈ្នះមីយ៉ាន់ម៉ា ២ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ឈានទៅក្រសោបមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។
ក្រុមកីឡាការនីទាំង ២២ រូបដែលដឹកនាំដោយលោក Mai Duc Chung នឹងទទួលបានរង្វាន់លើកទឹកចិត្តពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម VFF សរុប ៣.៦ ពាន់លានដុង ស្មើរនឹងជាង ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីផ្ដួលមីយ៉ាន់ម៉ានៅវគ្គផ្ដាច់ព្រ័ត្រយកមេដាយមាសនៅស៊ីហ្គេម ៤ ឆ្នាំជាប់ៗគ្នា ។
ប្រាក់ទាំង ៣.៦ ពាន់លានដុង ត្រូវបានបែងចែកជា ២ ផ្នែកគឺ ២ ពាន់លានដុងត្រូវបានផ្ដល់ជូនពេលក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ និង ១.៦ ពាន់លានដុងទៀតបានផ្ដល់ជូននៅពេលដែលក្រុមឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ ៕