Sabitzer របួសជង្គង់មិនអាចជួយ Man UTD ដល់ដាច់រដូវកាល
ខ្សែបម្រើ Marcel Sabitzer របស់ Manchester United ត្រូវអវត្តមានពេញមួយរដូវកាល ដោយសាររបួសជង្គង់។
កីឡាករជម្រើសជាតិអូទ្រីសបានបង្ហាញខ្លួន១៨ ប្រកួត និងរកបាន៣គ្រាប់ចាប់តាំងពីចូលរួមបិសាចក្រហមក្នុងលក្ខខណ្ឌខ្ចីពី Bayern Munich ក្នុងខែមករា។
កីឡាករវ័យ ២៩ឆ្នាំរូបនេះបានជួយ Man Utd ឈ្នះពាន Carabao Cup និងឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup នៅខែមិថុនាតទល់ Manchester City ។
BBC Sport ឱ្យដឹងថា មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងថាតើក្លិបនឹងចុះហត្ថលេខាលើជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅនេះទេ៕