Man United ត្រៀមបន្តកុងត្រាដល់កីឡាករ ២នាក់បន្ថែមទៀត
Manchester United នឹងពិភាក្សាពីការបន្តកុងត្រារបស់ Luke Shaw នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដូចដែលបានរំពឹងទុកបើទោះបីជាមួយរយៈចុងក្រោយនេះ Shaw ហាក់បីដូចជាធ្លាក់ទម្រង់ក៏ដោយ។
Man Utd ពេលនេះមានជម្រើសក្នុងការបន្តកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2024សម្រាប់ខ្សែការពារឆ្វេង បន្ទាប់ពីក្លឹបទើបតែបន្តកិច្ចព្រមព្រៀងថ្មីអោយ Bruno Fernandes ដល់ឆ្នាំ ២០២៧។
យ៉ាងណាមិញក្រៅពីកីឡាកទាំង២ ក្លឹប Man United ក៏ត្រូវត្រៀមបើកកិច្ចពិភាក្សាបន្ត កិច្ចសន្យាបច្ចុប្បន្នរបស់ Rashford ផងដែរ។
-អត្ថបទ ៖ The Nightmare