Feyenoord ឈ្នះតំណែងជើងឯកលីគកំពូលហូឡង់
Feyenoord បានគ្រងតំណែងជើងឯកលីគកំពូលហូឡង់ ក្រោយទទួលជ័យជម្នះ Go Ahead Eagles ដោយលទ្ធផល៣ទល់នឹង០ ទាំងការប្រកួតនៅសល់លើកទៀត។
គិតមកទល់ពេលនេះ ពួកគេបានឈ្នះជើងឯក១៦ដងហើយ ហើយ២០១៧ ជាឆ្នាំចុងក្រោយ មុនឈ្នះជាថ្មីរដូវកាលនេះ។
Slot ដែលបានចូលកាន់តំណែងជាគ្រូបង្គោល Feyenoord ក្នុងឆ្នាំ២០២១ ត្រូវបានផ្សារភ្ជាប់ទៅនឹងតំណែងអ្នកចាត់ការ Tottenham Hotspur ដែលទំនេរ។
PSV ដែលមានលោក Ruud van Nistelrooy អតីតខ្សែប្រយុទ្ធ Manchester United ជាគ្រូបង្គោលកំពុងស្ថិតនៅលេខ២៕