
ក្រុម U22 ថៃនឹងបានរង្វាន់លើកទឹកចិត្តច្រើនបើបន្តឈ្នះ និងបានមេដាយមាស
U22 ថៃ នឹងទទួលបានរង្វាន់ ៨,៦លានបាត ឬជាង២៥ម៉ឺនដុល្លារអាមេរិក ប្រសិនបើពួកគេទទួលជ័យជម្នះគ្រប់ប្រកួត ហើយឈានទៅឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣២។
លោក Yuthana Yimkarun ប្រធានក្រុមដឹកនាំបានសន្យាថានឹងប្រើប្រាក់ផ្ទាល់ខ្លួនដើម្បីផ្តល់រង្វាន់ដល់២០ម៉ឺនបាតក្នុងជ័យជម្ណះមួយលើក និង១០ម៉ឺនបាតក្នុងការស្មើក្នុងវគ្គចែកពូល។ ក្រុមនឹងទទួលបានប្រាក់បន្ថែម ៣០ម៉ឺនបាតសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង៥០ម៉ឺនបាតសម្រាប់វគ្គផ្តាច់ព្រ័ត្រ និង១លានបាតសម្រាប់មេដាយមាស។ ដូច្នេះ ក្រុមអាចទទួលបានប្រាក់រង្វាន់ ២.៦ លានបាត ប្រសិនបើពួកគេឈ្នះជាមួយនឹងកំណត់ត្រាឈ្នះ។
បន្ថែមពីលើចំនួនទឹកប្រាក់ខាងលើ មូលនិធិអភិវឌ្ឍន៍កីឡាថៃនឹងផ្តល់រង្វាន់ដល់ទៅ ៦ លានបាតសម្រាប់មេដាយមាស៕