![](https://www.msrsport.com/wp-content/uploads/2022/01/messi.jpg)
CR7 និង Messi មិនជ្រើសរើសគ្នាទៅវិញទៅមកក្នុងការបោះឆ្នោត FIFA Best
ទាំង Cristiano Ronaldo និង Lionel Messi ក្នុងនាមជាប្រធានក្រុមជម្រើសជាតិ សុទ្ធតែមិនបានបោះឆ្នោតគាំទ្រគ្នាទៅវិញទៅមកសម្រាប់កម្មវិធី FIFA Best។
Ronaldo បានជ្រើសរើស Robert Lewandowski ក្នុងជម្រើសទី១ បន្តដោយ N’Golo Kante និង Jorginho។
រដូវកាលមុន Ronaldo ក៏លេងបានល្អដែរ ហើយបានជ្រើសរើស Lewandowski នៅលំដាប់ទី១ដូចគ្នា។
ដោយឡែកសម្រាប់ Messi វិញមិនបានជ្រើសរើស Ronaldo និង Lewandowski ដោយគេបានគាំទ្រមិត្តជិតស្និទ្ធ Neymar, Kylian Mbappe និង Karim Benzema។
ជាលទ្ធផល Lewandowski ជាប់ជាម្ចាស់ជយលាភី The Best FIFA Men’s Player of the Year ដោយទទួលបាន៤៨ពិន្ទុច្រើនជាងអ្នកលេខ២ Lionel Messi ៤ពិន្ទុ។ Mohamed Salah ស្ថិតនៅលេខ៣ មាន៣៩ពិន្ទុ និង Ronaldo នៅលេខ៧ មាន២៣ពិន្ទុ៕