Man UTD បង្ហើបផែនការមួយ ប្រសិនបើយក Haaland មកមិនបាន
Manchester United ត្រូវបានរាយការណ៍ថា នឹងទុក Edison Cavani មួយរដូវកាលទៀត ប្រសិនបើមិនអាចសម្រេចការផ្ទេរ Erling Haaland នៅឆ្នាំក្រោយទេ។
ក្រុមបិសាចក្រហមបានទាក់ទងខ្សែប្រយុទ្ធន័រវេ Haaland យ៉ាងញឹកញាប់មុនគេផ្លាស់ពី RB Salzburg ទៅ Borussia Dortmund កាលខែមករា។
គេរំពឹងថា ខ្សែប្រយុទ្ធវ័យ២០ឆ្នាំនឹងមិនលេងឲ្យ Dortmund យូរអង្វែងទេ ខណៈ Real Madrid ក៏ចង់បានដូចគ្នា។
ដោយឡែក Cavani បានចូលរួមជាមួយ Man UTD ដោយគ្មានតម្លៃខ្លួនក្រោយចេញពី Paris Saint Germain ហើយអ្នកចាត់ការ Ole Gunnar Solskjaer ក៏ចង់សម្រួចតំបន់ប្រយុទ្ធដូចគ្នា។
កាសែត Manchester Evening News អះអាងថា ការបន្តកិច្ចសន្យាដល់ Cavani មួយរដូវកាលទៀតអាចជួយបិសាចក្រហមបាន ប្រសិនបើពួកគេមិនអាចផ្ទេរ Haaland នៅដើមរដូវកាលក្រោយទេ៕