Jose Mourinho ចាប់អារម្មណ៍លើ Shaw យកមកចូលរួមជាមួយ Roma
(BC-99)
លោក Jose Mourinho ដែលជាអតីតគ្រូបង្វឹកក្រុម Manchester United និងបានក្លាយជាគ្រូបង្វឹករបស់ Roma នាពេលបច្ចុប្បន្នបាននិយាយទាក់ទងទៅនឹងកីឡាករខ្សែការពារអង់គ្លេស Luke Shaw ដែលកំពុងតែមានវត្តមានជួយក្រុមជម្រើសជាតិនាព្រិត្តិការណ៍ EURO 2020។
គ្រូបង្វឹកដែលតែងតែលេងពាក្យសម្តីរបៀបអ្នកទស្សនវិជ្ជារូបនេះបានប្រាប់កាសែត The Times ថា “សម្រាប់ខ្ញុំ Shaw លេងបានល្អប្រសើរ គេមិនបានបង្ករជាកំហុសទេ។ សម្រាប់គេជាខ្សែការពារដែលមានល្បឿនលឿនហើយមានជំហរដ៏ល្អឥតខ្ចោះនិងមានការផ្លាស់ប្តូរចង្វាក់លេងតាមសភាពជាក់ស្តែង។ Shaw គឺជាកីឡាកររឹងមាំនិងជាខ្សែការពារឆ្វេងដ៏ល្អម្នាក់។ Roma គួរតែមានកីឡាករល្អយ៉ាងដូច្នេះ អង់គ្លេស គឺជាក្រុមល្អដែលមានកីឡាករដូចជារូបគេ”។
គួរបញ្ជាក់ថាលោក Morurinho បាននិយាយអួតសរសើរកីឡាករ Luke Shaw នៅមុនពេលដែលក្រុម អង់គ្លេស ត្រូវប្រកួតជាមួយ អាឡឺម៉ង់ រីឯការថ្លែងរបស់លោកបែបនេះត្រូវបានគេសង្ស័យថាលោកព្យាយាមបិទបាំងព័ត៌មានដែលថាលោកនិងកីឡាករខ្សែការពាររូបនេះធ្លាប់មានរឿងប្រេះឆានិងគ្នាកាលពីលោកនៅជាមួយក្រុម Man Utd ឬការមើលឃើញមួយជ្រុងទៀតគឺលោក Mourinho មានបំណងចង់នាំយកអតីតកីឡាករ Southampton រូបនេះទៅចូលរួមក្រុម Roma ជាមួយលោកតែម្តង។