Kepa ប្រើតិចនិចលួចអកហ្សឺ Kane ឡើងម៉ាអ៊ែម
អ្នកចាំទី Kepa Arrizabalaga របស់ Chelsea បានប្រើបច្ចេកទេសយ៉ាងល្អក្នុងការលួច off-side ខ្សែប្រយុទ្ធ Harry Kane ពេលប៉ះ Chelsea ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup ជើងទី២ នៅថ្ងៃពុធ ទី១២ ខែមករា។
ក្នុងនាទី៦៤ Harry Kane បានសម្រុកទៅលើ Chelsea ក្រោយបានបាល់បញ្ជូនដោយ Lucas Moura។ យ៉ាងណា V.A.R បង្ហាញថា ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបាន off-side ទៅហើយ។
មុនមើលឃើញ off-side តាមពិតទៅ Kepa បានព្យាយាមទៅប្រជែងយកបាល់ ហើយមិនថយក្រោយវិញ ទុកឲ្យ Kane ឈរនៅក្រោយ និងផុតទាំង Christiansen របស់ Chelsea ថែមទៀត។ ដូច្នេះការទាត់របស់ Kane ត្រូវបានកំណត់ថា off-side។
ទីបំផុត Chelsea ឈ្នះ Spurs ០ទល់នឹង១ ពីគ្រាប់បាល់របស់ Antonio Rudiger ក្នុងនាទី១៨ បញ្ជូនតោខៀវទៅវគ្គផ្ដាច់ព្រ័ត្រ ដោយបាល់សរុប ៣ទល់នឹង០៕