Jurgen Klopp នឹងបន្ថែមប្រព័ន្ធប្រយុទ្ធថ្មីក្នុងរដូវកាលទិញដូរកីឡាករ
មានពាក្យចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា ក្លឹបហង្សក្រហម Liverpool បានចាប់អារម្មណ៍ទិញកីឡាករនេះ ទិញកីឡាករនោះ តែផ្ទុយមកវិញ បើយោងតាមសំដីរបស់អ្នកចាត់ការក្លឹប Liverpool គឺលោក Jurgen Klopp បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្រាប់រដូវកាលទិញដូរកីឡាករនាពេលនេះ លោកពិតជាចាប់អាម្មណ៍ទិញកីឡាករមែន តែមិនដូចអ្វីទាំងស្រុងដែលក្រុមអ្នកសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ កីឡាករសញ្ជាតិអង់គ្លេស Daniel Sturridge នឹងចាកចេញពីក្រុមដោយគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គេត្រូវបានបញ្ចប់ជាមួយហង្សក្រហម។ ខណៈពេលដែលលោក Klopp ក៏បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងបន្ថែមប្រព័ន្ធប្រយុទ្ធថ្មីក្នុងរដូវកាលទិញដូរកីឡាករ ដើម្បីឲ្យប្រយុទ្ធខាងលើកាន់តែមានភាពខ្លាំងក្លាជាមុន។
ក្នុងនោះអតីតកីឡាករវ័យក្មេងរបស់តោខៀវ Chelsea ដែលក្លឹប Lyon បានទិញយកកាលពីឆ្នាំ២០១៧ លោកក៏មានការចាប់អារម្មណ៍ខ្លះៗដែរ ស្របពេលដែលកីឡាករវ័យ២៣រូបនេះ អាចស៊ុតបញ្ជូលទីបានចំនួន២០គ្រាប់ ក្នុងការបង្ហាញខ្លួន៦៤លើកឲ្យ Lyon។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកខ្សែបម្រើស្លាបនីហ្សេរីយ៉ា គឺជាកីឡាករ SAMUEL CHUKWUEZE របស់ក្រុមVILLARREAL ក៏ជាមនុស្សម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀតដែលលោក Klopp ត្រូវការនោះដែរ។ កីឡាកររូបនេះ ត្រូវបានគេប្រៀបធៀបជាមួយ Arjen Robben ដោយសារតែបច្ចេកទេសរបស់គេ ហើយបានបង្ហាញខ្លួនជាទៀងទាត់សម្រាប់ក្រុម Villarreal នៅរដូវកាល 2018-19 ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ១៤ នៅ La Liga និងវគ្គ 1/4 នៃក្របខ័ណ្ឌ Europa League។
ចំណែកឯកីឡាករ RYAN FRASER របស់ក្រុម BOURNEMOUTH ក៏ជាមុខសញ្ញាមួយទៀតរបស់ក្រុមហង្សក្រហម ខណៈដែលកីឡាកររូបនេះក៏ត្រូវបាន Arsenal និង បិសាចក្រហម កំពុងតែប្រជៀងទាក់ទង់ដូចគ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករ JOAO FELIX របស់ក្រុម BENFICA ក៏ត្រូវបានហង្សក្រហម Liverpool បានបញ្ជូនភ្នាក់ងាររបស់ខ្លួនឲ្យទៅចរចារផងដែរ ព្រោះថាកីឡាករវ័យ១៩ឆ្នាំរូបនេះ បានធ្វើឲ្យបានការភ្ញាក់ផ្អើលទៅលើទេពកោសល្យក្នុងការស៊ុតបញ្ជូលទីរបស់គេចំនួន១៨គ្រាប់ក្នុងការបង្ហាញខ្លួន៣៣លើក។ ហើយត្រូវបានក្លឹប Benfica ដាក់លក់ក្នុងតម្លៃថ្លៃ១០៥លានផោន៕