ឥន្ទ្រីគជ់ Crystal Palace ព្រមាន Newcastle United អំពីខ្សែប្រយុទ្ធ Wilfried Zaha
(BC-99)
ក្រោយពីត្រូវបានកាន់កាប់ក្លិបដោយមហាសេដ្ឋីពាន់លានដែលជារាជទាយាទអារ៉ាប់ Newcastle United បានផ្តល់តម្រុយទិញកីឡាករល្អៗជាច្រើនយកមកចូលរួមក្លិបនៅខែមករាខាងមុខនេះ។
Zaha ត្រូវបានដាក់ចូលក្នុងបញ្ជីឈ្មោះដែលចង់បានបំផុតរបស់ Newcastle United ជាមួយកីឡាករល្អៗផ្សេងទៀតដែលមានដូចជា Mauro Icardi, Jesse Lingard និង Ousmane Dembele ជាដើមតែក្លិប Crystal Palace បានចេញប្រតិកម្មរបស់ខ្លួនអំពីរឿងនេះដោយបានលើកឡើងថា ខ្សែប្រយុទ្ធជម្រើសជាតិ កូឌីវ័រ របស់ខ្លួនមិនមែនសម្រាប់លក់នោះឡើយ។
ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះក៏បានបញ្ជាក់បន្ថែមថាបើទោះជាពួកគេមិនទាន់បានស្តារឡើងវិញទាំងស្រុងនូវវិបត្តិហិរញ្ញវត្ថុដែលកើតឡើងដោយជំងឺជាសកលក្តីក៏ពួកគេពុំមានបំណងលក់កីឡាករដ៏ល្អនិងមានភាពស្មោះត្រង់ចំពោះក្លិបដែរ។ តែសោរមិនត្រូវបានចាក់បន្ថែមពីលើទ្វារដែលកំពុងបិទនេះដែរក្នុងករណីដែលសមីកីឡាករមានការសម្រេចចិត្តផ្សេងពីនេះ។
គួរបញ្ជាក់ថា Zaha ជាកីឡាករដែលចុះពីថ្នាលរបស់ Crystal ដែលបានលក់ឱ្យក្រុម Manchester United នៅឆ្នាំ ២០១៣ ហើយក៏ត្រូវបានក្លិបមួយនេះលក់មកឱ្យ Crystal វិញនៅឆ្នាំ ២០១៥ ។