
Harry Maguire បានព្យាករណ៍ទុកមុនថាគាត់នឹងរកគ្រាប់បាល់អោយ Man Utd ទល់នឹង Chelsea
(BC-99)
Harry Maguire បានព្យាករណ៍យ៉ាងច្បាស់អំពីរបៀបដែលគាត់នឹងរកពិន្ទុនៅក្នុងការសន្ទនាសារជាអក្សរជាមួយបងប្រុសរបស់គាត់មុនពេលប្រកួតជាមួយក្រុមតោខៀវ Chelsea ចូលមកដល់។
ខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United បានចូលរួមជួយអោយក្រុមរបស់ខ្លួនប្រកួតឈ្នះម្ចាស់ផ្ទះតោខៀវ Chelsea ២-០ នៅ Stamford Bridge ដែលវាជាការតែតបាល់បញ្ចូលទីដ៏អស្ចារ្យក្រោយពេលដែលមិត្តថ្មីរបស់ខ្លួន Bruno Fernandez ជាអ្នកលើកបាល់ចេញពីជ្រុង។ ថ្វីត្បិតតែគេនៅមិនទាន់អាចជួយអោយបិសាចក្រហមឡើងដល់តំបន់លេខ៤ តែគេបាននិយាយក្រោយពេលប្រកួតថានេះគឺដំណើរមួយឆ្ពោះទៅកាន់ទីកន្លែងដែលក្រុមចង់បាន។
តែអ្វីដែលគេរិតតែចាប់អារម្មណ៍នោះគឺការឆ្លើយឆ្លងសារជាអក្សររវាង Harry Maguire និងប្អូនប្រុសពៅរបស់ខ្លួន Laurence Maguire ដែលជាកីឡាកររបស់ក្លឹប Chesterfield នៅក្របខណ្ឌ National League នៅមុនការប្រកួតរវាង Chelsea និង Manchester United ចូលមកដល់ថា គេនឹងរកគ្រាប់បាល់បញ្ចូលទីទៅលើ Chelsea ពីជ្រុងណាមួយនៃទីលាន។
វាក៏បានក្លាយទៅជារឿងបែបនេះមែន ដូចទៅនឹងអ្វីដែលគេបានព្យាករណ៍ដោយការតែបាល់បញ្ចូលទីគ្រាប់ទី២អោយ Man Utd បន្ទាប់ពីគ្រាប់ទី១របស់ក្រុមនេះក៏រកបានចេញពីការតែតបាល់ដោយកីឡាករបារាំង Matial ដែរ។