សមាជិក Real Madrid មួយរូបបដិសេធដំណឹងចាកចេញ ខណៈអះអាងថាស្នាក់នៅជាមួយក្លឹបបន្តទៀត
ខ្សែការពារកណ្តាល Raphael Varane បានចេញមុខមកបដិសេធពាក្យចចាមអារ៉ាមផ្សេងដែលថារូបគេនឹងចាកចេញពី Real Madrid ដោយប្រកាសថានឹងស្នាក់នៅជាមួយក្លឹបជាបន្តទៀតនារដូវកាលក្រោយ។
ការចេញមុខមកបកស្រាយបែបនេះក្រោយពេល Real Madrid ត្រូវបានរំពឹងថានឹងលក់ចេញកីឡាករមួយចំនួនក្នុងរដូវក្ដៅនេះ ដ្បិតពួកគេនឹងរុះរើសមាសភាពក្រុមដើម្បីពង្រឹងសមត្ថភាពឡើងវិញ បន្ទាប់ពីបញ្ចប់រដូវកាល២០១៨-១៩យ៉ាងគួរឱ្យខកចិត្តដោយគ្មានឈ្នះពានអ្វីសោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាក្តីបើទោះបីជាចេញមុខមកបដិសេធអំពីពាក្យចចាមអារ៉ាមរបស់អនាគតរបស់ខ្លួនក្តី ក៏ប៉ុន្តែកីឡាករសញ្ចាតិបារាំងរូបនេះនៅតែឋិតក្នុងបញ្ជីប្រើប្រាស់របស់អ្នកចាត់ការ Zinedine Zidane សម្រាប់រដូវកាលក្រោយដដែល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា Raphael Varane ត្រូវបានសារព័ត៌មានជាច្រើនបានភ្ជាប់នឹងការផ្លាស់ចេញពីទឹកដីអេស្ប៉ាញក្រោយចប់រដូវកាលនេះ ដោយអាចនឹងផ្លាស់ទៅចូលរួមជាមួយ Manchester United, Bayern Munich និង PSG ផងដែរ។