Salah ជួយអ្នកលេង Pi Pay Cambodia Fantasy ឈ្នះរង្វាន់៥នាក់សប្តាហ៍នេះ
សប្តាហ៍ទី២២នេះអ្នកដែលចូលរួមលេងកម្មវិធី Pi Pay Cambodia Fantasy ចំនួន៥បានឈ្នះរង្វាន់ ពីក្រុមហ៊ុន Pi Pay តាមរយៈការដាក់កីឡាកររបស់ Liverpool , Mahamed Salah ធ្វើជាប្រធាន ក្រុមដូចៗគ្នាក្នុងចំណោម កីឡាកររបស់គេដែលដាក់ចូលទាំង១១នាក់ ។
ក្នុងចំណោមអ្នកចុះឈ្មោះចូលលេងជាង២ពាន់នាក់ក្រុមដែលទទួលបានលេខ១ក្នុងសប្តាហ៍ទី២២ នៃបាល់ទាត់លីហ្គកំពូលរបស់អង់គ្លេងបានទៅលើលោក David Pon ខណៈក្រុម Red Davil របស់ លោករកបានពិន្ទុ ៨១ ។
អ្នកលេខ២បានទៅលើក្រុម Boy United ដែលកាន់កាប់ដោយលោក Chhay Chao ដែលមានពិន្ទុ ៨៤ ប៉ុន្តែដោយសារដូរកីឡាករច្រើនត្រូវដក៤ពិន្ទុ នៅសល់ត្រឹម៨០ពិន្ទុ ។
លេខ៣បានទៅក្រុម Moonlight FC ដែលរកបាន ៧៩ ពិន្ទុ ដោយក្រុមរបស់លោក Piseth Nong ចាញ់ ត្រឹមតែ២ពិន្ទុប៉ុណ្ណោះជាមួយក្រុមលេខ១ក្នុងសប្តាហ៍នេះ ។
អ្នកដែលឈ្នះរង្វាន់ទី៤បានទៅក្រុម SxmBxth FC ដោយរកបាន ៧៩ ស្មើជាមួយក្រុមលេខ៣ ប៉ុន្តែ ខុសគ្នាត្រង់ដូរកីឡាករតិចហើយនឹងច្រើនជាងហើយនឹងពិន្ទុសរុបរបស់ពួកគេ ដូចនេះក្រុមលោក Sambath Yin ស្ថិត ក្រោមមួយលេខ ។
សម្រាប់អ្នកឈ្នះរង្វាន់ចុងក្រោយបានទៅលើក្រុម Fan Mun Ted ដោយក្រុមមួយនេះរកបានត្រឹមតែ ៧៨ ប៉ុណ្ណោះ ខណៈនៅមានអ្នកលេងខ្លះរកបាន៧៩លើសនេះប៉ុន្តែមិនបានចុះឈ្មោះក្នុង Pi Pay ទើប ចំណាត់ថ្នាក់បានធ្លាក់មកដល់ក្រុមលោក Chhorng Kim តែម្តង។
សូមបញ្ជាក់ថា អ្នកដែលបានចូលរួមលេងក្នុង Pi Pay Cambodia Fantasy ត្រូវចុះឈ្មោះក្នុង ក្រុមហ៊ុន Pi Pay ដើម្បីអោយខាងក្រុមការងារងាយស្រួលបញ្ចូលទឹកប្រាក់អោយសម្រាប់ការឈ្នះរង្វាន់ របស់ពួកគេ ក្នុងសប្តាហ៍នីមួយៗ ៕