Klopp ប្ដេជ្ញាចិត្តខ្ពស់ចំពោះ Liverpool ទោះកំពុងផ្ទុះរឿងម្ចាស់ចង់លក់ក្លិប
អ្នកចាត់ការ Jurgen Klopp បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ចំពោះ Liverpool មិនថា មានរឿងអ្វីកើតឡើងក៏ដោយ។
ថ្មីៗនេះមានព័ត៌មានថា ក្រុមហ៊ុន Fenway Sports Group ដែលគ្រប់គ្រង Liverpool បានប្រកាសរកវិនិយោគិនថ្មីដើម្បីដឹកនាំបន្ត។ ដំណឹងនេះបានបង្កជាការព្រួយបារម្ភជុំវិញអនាគតក្លិប។
យ៉ាងណា លោក Jurgen Klopp អះអាងថា ពុំមានអ្វីប៉ះពាល់ដល់គម្រោងលក់ក្លិបមិនប៉ះពាល់ដល់ផែនការរបស់លោកទេ។ ទន្ទឹមនឹងនេះដែរ លោកក៏ប្ដេជ្ញាចំពោះការងាររបស់លោកដដែល។
Liverpool ទើបទម្លាក់ Derby ឡើងទៅជុំទី៤ពានរង្វាន់ EFL Cup៕