
Inter ស៊ី Fiorentina លើកពាន Coppa Italia
Lautaro Martinez រកបាន២គ្រាប់ម្នាក់ឯងឱ្យ Inter Milan វាយបកយកឈ្នះ Fiorentina ដោយលទ្ធផល១ទល់នឹង២ ឈានទៅលើកពាន Coppa Italia ជាលើកទី២ជាប់គ្នា នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។
Fiorentina នាំមុខមុនដោយ Nico Gonzales នៅកីឡដ្ឋានអូឡាំពិក។
Martinez ក៏តាមស្មើវិញក្នុងនាទី២៩ និងថែមមួយគ្រាប់ទៀតនៅ៨នាទីបន្ទាប់។
Fiorentina ត្រូវប៉ះ West Ham ផ្ដាច់ព្រ័ត្រ Europa Conference League នៅថ្ងៃទី០៧ ខែមិថុនា ខណៈ Inter Milan ជួប Manchester City ផ្ដាច់ព្រ័ត្រ Champions League ថ្ងៃទី១០ ខែមិថុនា៕