
ក្រោយបានត្រឹមស្មើយប់មិញ Mourinho ថា កីឡាករម្នាក់លេងក្បត់ក្រុម
ក្រោយបានត្រឹមស្មើ១ទល់នឹង១ជាមួយ Sassuolo ក្នុងក្របខណ្ឌកំពូលអ៊ីតាលី លោក Jose Mourinho គ្រូបង្គោល AS Roma អះអាងថា មានកូនក្រុមម្នាក់លេងក្បត់ក្រុម ដោយធ្វើឲ្យបាល់ ជាហេតុក្រុមម្ចាស់ផ្ទះមានឱកាសតាមស្មើ។
យ៉ាងណា គ្រូបង្គោលជនជាតិព័រទុយហ្គាល់មិនបានបង្ហើបចំឈ្មោះកូនក្រុមរូបនោះឡើយ។ លោកថា ក្នុងការប្រកួតយប់មិញ លោកបានប្រើកីឡាករ១៦នាក់ តែមានម្នាក់ប៉ុណ្ណោះដែលលោកមិនសប្បាយចិត្ត។
ទោះមិនបានបង្ហើបឈ្មោះ សារព័ត៌មាន Corriere dello Sport បង្ហើបថា ជាខ្សែការពារ Rick Karsdorp ដែលត្រូវបានប្ដូរចូលក្នុងនាទី៦៥។ ការការពារមិនបានល្អ ធ្វើឲ្យ Sassuolo មានឱកាសតាមស្មើក្នុងនាទី៨៥។
បើតាមប្រភពពីសារព័ត៌មានដដែលថា លោក Jose Mourinho ខឹងខ្លាំងណាស់ និងបានឲ្យខ្សែការពារហូឡង់ខាងលើរកទ្រនំថ្មីក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខ។
Karsdorp បានផ្ទេរទៅ Roma ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ១៦លានអឺរ៉ូ តែតាំងពីលោក Mourinho ចូលធ្វើគ្រូបង្គោល គេលេងបានតែ១១ដង និងភាគច្រើនប្ដូរចូល៕