
ព្រុយណេចង់បានយ៉ាងហោច១ពិន្ទុពីកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេប្តេជ្ញាយកយ៉ាងហោចមួយពិន្ទុ ពីក្រុមជម្រើសជាតិកម្ពុជាងក្នុងការប្រកួត AFF Cup 2022 ប្រចាំពូល A។
ថ្វីត្បិតតែមានកីឡាកររបួស និងជាប់ ក៏ក្រុមព្រុយណេនៅតែមានភាពរីករាយចំពោះឱកាសរបស់ពួកគេទល់នឹងក្រុមគោព្រៃ។
“ស្ថានភាពរបស់យើងមិនល្អពេញលេញទេបន្ទាប់ពីលេង៣ប្រកួតក្នុងរយៈពេលប្រាំពីរថ្ងៃ។ យើងមានកីឡាករ៣នាក់បានរងរបួស ហើយកីឡាករម្នាក់ត្រូវបានព្យួរដោយសារតែកាតក្រហម។ ប៉ុន្តែទឹកចិត្តក្នុងក្រុមគឺល្អ ខណៈដែលកីឡាករចង់បានយ៉ាងហោចណាស់មួយពិន្ទុពីការជួបគ្នានៅឆ្នាំនេះ។” នេះជាការលើកឡើងរបស់លោក Mario Rivera គ្រូបង្គោលជម្រើសជាតិព្រុយណេ។
បន្ទាប់ពីការប្រកួតចំនួន៣លើកក្នុងពូល A ប្រ៊ុយណេ ស្ថិតនៅបាតតារាងដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់ និងរបូតវិញ១៧គ្រាប់៕