ជប៉ុនបន្លាយកុងត្រាដល់គ្រូបង្គោល
ជោគជ័យនៅ World Cup 2022 ជួយឱ្យលោក Hajime Moriyasu បន្តជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន។
នៅរសៀលថ្ងៃទី២៨ ខែធ្នូ សមាគមបាល់ទាត់ជប៉ុន (JFA) បានប្រកាសពីការព្រមព្រៀងបន្តកុងត្រាជាមួយគ្រូបង្គោល Moriyasu។ គ្រូបង្វឹកវ័យ៥៤ឆ្នាំនឹងបន្តការងារក្នុងពាន Asian Cup 2023 និងទន្ទឹងរង់ចាំការប្រកួតបាល់ទាត់ពិភពលោក 2026។
នេះជាលើកទីមួយហើយដែលបាល់ទាត់ជប៉ុនបន្តកុងត្រាជាមួយគ្រូបង្វឹកជម្រើសជាតិក្រោយចប់ World Cup។ លោក Moriyasu បានចុះកិច្ចសន្យាជាមួយ JFA ភ្លាមៗបន្ទាប់ពីការប្រកួត World Cup 2018 ដើម្បីជំនួសគ្រូបង្គោល Akira Nishino។
គុណផលរបស់ជប៉ុននៅ World Cup 2022 មានភាពប្រសើរជាងកាលពីការប្រកួតនៅរុស្ស៊ី៤ឆ្នាំមុន។ ពួកគេបានធ្លាក់ចេញក្នុងវគ្គ 16ក្រុម ដោយចាញ់ក្រុមលេខ៣ក្រូអាតដោយបាល់ប៉េណាល់ទី។ ពួកគេក៏បានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាក្រុមអាស៊ីដំបូងគេដែលឈ្នះទាំងអាល្លឺម៉ង់ និងអេស្ប៉ាញក្នុងវគ្គចែកពូល៕