
FIFA កំពុងពិភាក្សាកែប្រែការប្រកួត World Cup អោយមានរយៈពេលដល់ទៅ១០០នាទី
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងស្ថិតក្នុងការពិភាក្សាស្វែងរកភាពអាចទៅរួចដើម្បីបន្ថែមពេលវេលានៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតាពី៩០នាទីមកលើសពី១០០នាទី។
មូលហេតុគឺ FIFA ចង់ឲ្យមានការប៉ះបាល់នៅលើទីលានឲ្យមានរយៈពេលយូរជាងមុន ព្រោះយោងតាម CIES Football Observatory គឺ សាច់បាល់ដែលត្រូវគេលេងមានតែ ៦៤.៧ ភាគរយ ក្នុងការប្រកួតនៅ Champions League និង ៦២ភាគរយ នៅ Premier League ប៉ុណ្ណោះ។
ដូច្នេះហើយទើប FIFA ចង់កែលំអត្រង់ចំណុចនេះ ដែលគំនិតមួយនេះគឺលោក Gianni Infantino ប្រធានសហព័ន្ធ FIFA ជាអ្នកលើកឡើងដោយផ្ទាល់។
អត្ថបទ ៖ The Nightmare