ថៃប៉ះវៀតណាម ខណៈឥណ្ឌូនេស៊ីជួបមីយ៉ាន់ម៉ា វគ្គ៤ក្រុម AFF Futsal
ការប្រកួតហ្វូតសាលជើងឯកអាស៊ីអាគ្នេយ៍ ២០២២ បានបញ្ចប់វគ្គចែកពូលហើយនៅថ្ងៃពុធ ទី០៦ ខែមេសា។ ជាលទ្ធផល ក្រុមជម្រើសជាតិថៃទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល A និងឥណ្ឌូនេស៊ីបានលេខ២ពូល។ នៅពូល B វិញ មីយ៉ាន់ម៉ា បានលេខ១ និងវៀតណាម លេខ២។
ដូច្នេះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃសុក្រ ទី០៨ ខែមេសា ថៃត្រូវជួបជាមួយវៀតណាម និងឥណ្ឌូនេស៊ី ប៉ះមីយ៉ាន់ម៉ា។ ក្រុមឈ្នះនឹងប៉ះគ្នាយកជើងឯកនៅថ្ងៃអាទិត្យ ទី១០ ខែមេសា ខណៈក្រុមចាញ់ត្រូវជួបគ្នាយកលេខ៣។
គួរដឹងដែរថា កម្ពុជា បានបញ្ចប់នៅលេខ៤ពូល A ដោយចាញ់៤ និងស្មើ១៕