Premier League បន្តពន្យារការប្រកួតរហូតដល់ចុងខែមេសា
(BC-99)
Premier League បានបន្តពន្យារការប្រកួតរបស់ខ្លួនជាបន្តរហូតដល់ថ្ងៃទី ៣០ ខែមេសា តែវាក៏នៅតែមិនទាន់ជាក់ច្បាស់ដែរនូវការបន្តការពន្យាបន្ថែមទៀតប្រសិនបើស្ថានករណ៍នៃការឆ្លងវីរុសនៅតែរីករាលដាលនៅ ចក្រភពអង់គ្លេស ។
ដោយយោលទៅលើសចក្តីប្រកាសរបស់ក្របខណ្ឌបាល់ទាត់ Premier League បានអោយដឹងថា៖
FA, Premier League, បានឯកភាពគ្នាប្តេជ្ញាក្នុងការស្វែងរកវិធីនៃការបន្តរដូវកាលបាល់ទាត់ ២០១៩/២០ និងធានាថារាល់ការប្រកួតលីកនិងក្លិបនៅក្នុងស្រុកនិងពានរង្វាន់អ៊ឺរ៉ុបត្រូវតែបានប្រកួតអោយបានឆាប់តាមតែអាចធ្វើទៅបាន។
យើងបានរួមគ្នាគាំទ្រដល់ UEFA ដែលបានសម្រេចចិ្តពន្យារពេលប្រកួតពានរង្វាន់ EURO 2020 ទៅឆ្នាំក្រោយដើម្បីបង្កើតចន្លោះពេលវេលាអោយការប្រកួតលីកក្នុងប្រទេសនីមួយៗនិងពានរង្វាន់អ៊ឺរ៉ុបអាចបញ្ចប់ទៅបានក្នុងឆ្នាំនេះ ។
យោលទៅលើច្បាប់និងបទបញ្ជារបស់សហព័ន្ធបាល់ទាត់ FA បានចែងថា“ រាល់រដូវកាលប្រកួតនីមួយៗត្រូវតែបញ្ចប់មិនអោយលើសពីថ្ងៃទី ១ ខែមិថុនា ជាដាច់ខាតលុះត្រាណាតែ FA ជាអ្នកសម្រេចធ្វើការផ្លាស់ប្តូរ” ។
ដូចនេះយើងបានព្រមព្រៀងជារួមថាការប្រកួតបាល់ទាត់អាជីពនៅប្រទេស អង់គ្លេស នឹងត្រូវបានពន្យារពេលបន្ថែមទៀតរហូតដល់ថ្ងៃទី ៣០ ខែមេសា។
ជាការពិតណាស់ស្ថានភាព Covid-19 នាពេលបច្ចុប្បន្ននៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ ដូចនេះកត្តាសុវត្ថិភាពនិងសុខមាលភាពរបស់កីឡាករ បុគ្គលិក និង អ្នកគាំទ្រ គឺជាអាទិភាពរបស់យើងក្នុងការទប់ស្កាត់។ យើងនឹងបន្តអនុវត្តតាមដំបូន្មានរបស់រដ្ឋាភិបាលនិងធ្វើការរួមគ្នាដើម្បីធ្វើឱ្យស្ថានការណ៍ស្ថិតក្រោមការពិនិត្យឡើងវិញនិងស្វែងរកជម្រើសទាំងអស់ដើម្បីរកវិធីនៃការបន្តរដូវកាលនៅពេលដែលមានភាពល្អប្រសើរ។
គួរបញ្ជាក់ថាក្រៅពីបាល់ទាត់គេឃើញមានព្រឹត្តិការណ៍ F1 Grand Prix ចំនួន ៣ បន្ថែមទៀតត្រូវបានលុបចោល ខណៈដែលអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea Gonzalo Higuain ត្រូវបានឃាត់ខ្លួននៅឯព្រលានយន្តហោះក្នុងពេលដែលលោកបានព្យាយាមចាកចេញពីប្រទេស អ៊ីតាលី ទៅកាន់ប្រទេស អាហ្សង់ទីន។