Mo Salah ជាសមាជិកមិនអាចខ្វះបានសំរាប់ Egypt ក្នុងព្រឹត្តិការណ៏ Olympic រដូវក្តៅនៅទីក្រុង Tokyo ប្រទេសជប៉ុន
គ្រូបង្វឹកក្រុមបាល់ទាត់ជំរើសជាតិអេហ្ស៊ីបអាយុក្រោម ២៣ឆ្នាំ លោក Shawky Gharib បានសំរេចដាក់បញ្ចូលខ្សែប្រយុទ្ធ World Class របស់ហង្សក្រហម Mohamed Salah ក្នុងព្រឹត្តិការណ៏អូឡាំពិករដូវក្តៅដែលរៀបចំឡើងនៅទីក្រុង Tokyo ប្រទេសជប៉ុន។
វាមានផលប៉ះពាល់សំរាប់ Salah ដែលមិនអាចចូលរួមជាមួយហង្សក្រហម Liverpool សំរាប់ Pre-Season និងការប្រកួតបើកឆាក Premier League រដូវកាលថ្មី ដោយសារតែព្រឹត្តិការណ៏បាល់ទាត់អូឡាំពិកលើកទី ៣២នេះនិងចាប់ផ្តើមពីថ្ងៃទី ២៤ខែកក្តដា ដល់ថ្ងៃទី ៩សីហា។
លោក Gharib បានបញ្ចាក់ថា Salah និងក្លាយជាសមាជិកមួយក្នុងចំណោម កីឡាករ២៣រូបដែលត្រូវជ្រើសរើសក្នុងព្រឹត្តិការណ៏ដ៏ធំនេះ។ លោកបានបន្ថែមថា Salah គឺជាកីឡាករលំដាប់កំពូលនាពេលបច្ចុប្បន្ន ដែលអាចជួយអេហ្ស៊ីបបាន ដូច្នេះហើយទើបយើងផ្ញើរសេចក្តីទុកចិត្តខ្លាំងលើរូបគេ។
ក្នុងនោះដែរ សំរាប់ភាគីហង្សក្រហមនៅមិនទាន់ចេញសេចក្តីបញ្ចាក់ការអនុញ្ញាតណាមួយនៅឡើយទេ ប៉ុន្តែលោក Klopp ធ្លាប់បាននិយាយថា សំរាប់ការលេងរបស់ Salah អោយក្រុមជំរើសជាតិនៅជប៉ុនអាចនិងមិនទំនងឡើយ៕