ខ្សែការពារ Joel Matip សំរេចចិត្តបន្តកុងត្រារយៈពេលយូរជាមួយហង្សក្រហម Liverpool
ខ្សែការពារដើមកំណើតអាល្លឺម៉ង់ Joel Matip បានសំរេចចិត្តចុះកុងត្រាថ្មីជាមួយហង្សក្រហម Liverpool រហូតដល់ឆ្នាំ ២០២៤។
កុងត្រាចាស់របស់ Matip ត្រូវផុតកំណត់នៅឆ្នាំ ២០២០នេះហើយ ប៉ុន្តែក្រុមសំរេចចិត្តបន្តកុងត្រាថ្មីជាមួយខ្សែបំរើកណ្តាលរូបនេះបន្តទៀតដោយយោងលើសមត្ថភាព និង បច្ចេកទេស។
កីឡាករវ័យ ២៨ មានដើមកំណើតក្នុងទីក្រុង Bochum ប្រទេសអាល្លឺម៉ង់ បានផ្លាស់ចេញពី Schalke 04 កាលពីឆ្នាំ ២០១៦ មកចូលរួមជាមួយហង្សក្រហម Liverpool រហូតមកដល់បច្ចុប្បន្ន បង្ហាញខ្លួនបាន ១០៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ៥គ្រាប់។
កើតនៅទឹកដីអាល្លឺម៉ង់ពិតមែន ប៉ុន្តែ Matip សំរេចចិត្តលេងអោយជំរើសជាតិកាម៉េរ៉ូនតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ព្រោះមានឪពុកជាជនជាតិកាម៉េរ៉ូន៕