ប្រពន្ធរបស់ Messi បានបង្ហោះសារមួយយ៉ាងកម្រ ទាក់ទងនិងប្តីរបស់ខ្លួន
ភរិយារបស់ Messi គឺអ្នកស្រី Antonela Roccuzzo បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ឲ្យដឹងថា: សូមកុំជឿលើព័ត៌មានមិនពិតទាំងនេះ ដែលនិយាយថា Messi ចង់ចាកចេញពីក្លឹបរបស់គាត់។ Messi មិនបាននិយាយអ្វីទាំងអស់ហើយគាត់ក៏មិនចង់ចាកចេញពីក្លឹបរបស់គាត់ដែរ។ គាត់គ្រាន់តែសង្ឃឹមថាមិត្តរួមក្រុមល្អនឹងទទួលបានជោគជ័យក្នងអាជីពបាល់ទាត់។
សូមបញ្ជាក់ថា ប៉ុន្មានសប្តាហ៍នេះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីការចាកចេញរបស់ Messi ពីក្លឹប Barcelona គួបផ្សំនិង Barcelona បានរងបរាជ័យយ៉ាងស្ពឹកមុខ ក្រោយប្រកួតចាញ់ Bayern Munich 8ទល់2កាលពីប៉ុន្មានថ្ងៃមុនទៀតនោះ កាន់តែធ្វើឲ្យមានពាក្យចរចាមអារ៉ាមធ្លាក់មកលើបុរសកូន៣រូបនេះកាន់តែច្រើន។ ម្យ៉ាងវិញទៀត បន្ទាប់ពីប្រពន្ធរបស់ Messi បានបង្ហោះព័ត៌មានបែបនេះ ក៏បានជួយឲ្យហ្វេនរបស់ Messi មានអារម្មណ៍ធូរចិត្តនិងកក់ក្តៅជាងមុនច្រើន ចំពោះការមិនចាក់ចេញរបស់គេ៕